រាជបណ្ឌិត្យសភាកម្ពុជា នឹងផ្តល់អាហាររូបករណ៍៥០%ដល់និស្សិតជំនាញកសិកម្មដែល មាន បំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៥នាក់ លើជំនាញការចិញ្ចឹម សត្វនិង ការដាំស្មៅ។នេះបើតាមការបញ្ជាក់របស់ប្រធានរាជបណ្ឌិតសភាកម្ពុជាឯកឧត្តបណ្ឌិតសុខ ទូច។

ជំនាញដែលត្រូវសិក្សារួមមានជំនាញចិញ្ចឹម សត្វក្របី,ពពែ,ចៀម,គោទឹកដោះ,និងការដាំស្មៅដូចជាពូជ ឃីងក្រាស់ ,រូស៊ី,ស៊ីមួង…ជាដើម។

បើតាមប្រធានរាជបណ្ឌិតសភាពកម្ពុជា និស្សិតដែលសិក្សាមុខជំនាញទាំងនេះត្រូវមកសរសេរសារណានិងអនុវត្តផ្ទាល់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងអំឡុងពេលសិក្សា រាជបណ្ឌិតសភានឹងផ្តល់ជូនកន្លែងស្នាក់នៅផងដែរ។បេក្ខជនដែលមានចំណាប់អារម្មណ៍សូមទាក់ទងមកលេខ៖086 401 796, 097 728 4444, 097 676 0168៕

Share.