គណៈកម្មាធិការជាតិរៀបចំការប្រកួត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោម​កិច្ច​ស​ហ​ការ​ជា​មួយ​ក្រុម​ការ​ងារ​វ៉ាក់​សាំង នៃ​ក្រ​សួង​ការ​ពារ​ជាតិ បាន​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទ AstraZeneca ដូស​ជំ​រុញ ឬ​ដូស​ទី​៣ ជូន​ថ្នាក់​ដឹ​ក​នាំ មន្ដ្រី​កីឡា គ្រូ​បង្វឹក និង​កី​ឡា​ករ​-​កី​ឡា​កា​រិនី និង​មន្ដ្រី​ពាក់​ព័ន្ធ​សរុប ១,២២៩នាក់ នៅ​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​ម​រ​តក​តេ​ជោ។

តាមគោលការណ៍ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិនេះ គឺបែងចែកជា២លើក ដោយលើកទី១-ចាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ មានចំនួនសរុប ១,២២៩នាក់ និងលើកទី២ គ្រោង​ចាក់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដោយតាមការគ្រោងទុកយ៉ាងយូរត្រឹមថ្ងៃទី០៩ ខែកញ្ញា ហើយ​ការ​ចាស់​ដូសទី៣ លើកទី២ នេះ​មាន​ចំនួន​ប្រមាណជាង ៥០០នាក់។

ខាង​ក្រោម​ជា​រូបភាព​ខ្លះៗ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ លើក​ទី​១​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ៖

Telegram-Troryorng
Share.