បុរស២នាក់រងរបួសបែកមុខ រយះជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាង ម៉ូតូ២គ្រឿងបើកមិនប្រយ័ត្នព្រលះគ្នានៅលើផ្លូវជាតិលេខ៣ កែងនឹងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុច ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៤៥នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូ មួយគ្រឿង ហុងដាសេ ១២៥ ស៊េរី ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J-4896 ជាជាង សំណង់ ជិះពីជើងទៅត្បូងបត់ឆ្លងផ្លូវជាតិលេខ៣ ចូលផ្លូវ៣០ម៉ែត្រជិតផុតទៅហើយ ស្រាប់តែ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0540 បើកតាម ផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន វ៉ាក់អើ ហ្វ្រាំងមិនទាន់ជ្រុលបុកពេញ ទំហឹង បណ្តាលឲ្យដាច់កង់មុខខ្ទេច រងរបួសសងខាង ។

គ្រោះថ្នាក់ចរាចរខាងលើ ជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិ មិត្តភ័ក្រ ឌុបជូន ទៅ ពេទ្យព្យាបាលរបួសដោយខ្លួនឯង រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅ រក្សាទុក ជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.