មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១២ និង ១៥ នាទីរំលង អាធ្រាតឆ្លងចូលថ្ងៃអង្គារ ទី២៤ ខែសីហាឆ្នាំ ២០២១ ដោយឡានស៊េរីទំនើបមួយគ្រឿងម៉ាក ហេនដ្រីក ពណ៌លឿងលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BM 0024 បានបើកបុកបង្គោលភ្លើង រដ្ឋ ដាក់បំភ្លឺតាមបណ្ដោយផ្លូវសាធារណៈបានធ្វើអោយខូចខាតពីខាងមុខរថយន្ដខ្ទេចតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយវិថីឯករាជ្យ ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង / ខេត្តព្រះសីហនុ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដទំនើប ខាងលើបើកចេញយ៉ាងលឿនមកពីផ្លូវ ថៃប៊ុនរ៉ុង (115 ) មកដល់ត្រចំណុចកើតហេតុបម្រុង នឹងបត់ប្រហែលកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងនោះតែម្ដងបានបណ្ដាលឲ្យ ខ្ទេចខាងមុខរថយន្ដ ។
ប្រភពនេះបន្តទៀតថានៅក្នុងឡានមានមនុស្ស2នាក់ម្នាក់បើករថយន្ដភេទប្រុសជាជន បរទេសរងរបួសស្រាលបញ្ជូនទៅមន្ទីពេទ្យនិងស្ត្រីម្នាក់ទៀតមិនស្គាល់ ឈ្មោះជាជនបរទេស ដូចគ្នាមិនមានរងរបួសអ្វីនោះទេ។
ក្រោយពេលកើតហេតុមានមន្រ្តីប៉ូលីសចរាចរណ៍ផ្លូវគោកមកដល់កន្លែងទីតាំងមកសួរនាំនិងយករថយន្តទៅទុកនៅការិយាល័យដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី៕




អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ
