ភ្នំពេញ៖ រថយន្តបែនដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នគៀរថយន្ត Lexes RX300 រងការខូចខាតផ្នែកខាងឆ្វេងចំហៀងខាងមុខ សំណាងមិនបង្កអោយមានអ្នករបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលវេលាម៉ោង ៩នឹង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Lexes RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-9554 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រះសង្ឃ២អង្គទៀតធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុស្របពេលមានរថយន្តបែនដឹកដីមួយគ្រឿងម៉ាក ហ៊ីណូ  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-9292 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយវ៉ាជែងខ្វះការប្រុងប្រយ័ត្នកៀរថយន្ត Lexes RX300 បណ្ដាលអោយរងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Share.