បុរសម្នាក់ដែលត្រូវទឹកហូរកួចខណៈដែលមានជំនន់ទឹកភ្លៀងនៅយប់ថ្ងៃទី២៥ខែសីហា នោះ ពេលនេះសមត្ថកិច្ចបានប្រទះឃើញសាកសពនៅចន្លោះស្ពានអាចម៌មឹក និងស្ពាន ម្លប់តាប៉ាងក្នុងក្រុងព្រះសីហនុ។
ប្រតិបត្តិការរុករកនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែសីហានេះ ដឹកនាំដោយ លោកឧត្តម សេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុដោយមានកម្លាំងរុករក និង សង្គ្រោះ ប្រចាំការខេត្តព្រសីហនុចំនួន ៤០ នាក់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីចំណាយពេល៤ម៉ោងរួចមក រហូតដល់ ម៉ោង ១០.០០នាទីកម្លាំង បានប្រទេះឃើញសពអណ្តែតមក ដល់ចំណុចចន្លះស្ពានអាចម៌មឹក នឹង ស្ពានម្លប់តាប៉ាង។
ភិនភាគសាកសព ភេទប្រុស អាយុប្រហែល៤០ឆ្នាំជាង សម្បុរ ស កំពស់ប្រហែល១.៦០ ពាក់អាវយឺតពណ៌ខ្មៅ ខោខ្លីពណ៌ខ្មៅ ខ្សែក្រវ៉ាតពណ៌ខ្មៅ ដេកផ្កាប់មុខ។
បច្ចុប្បន្នសពត្រូវបានរក្សាទុកនៅកន្លែងរកឃើញរង់ចាំមន្ត្រីជំនាញនិងក្រុមគ្រូពេទ្យយក សំណាក និង ធ្វើកោស្សលវិច័យ។
សូមរំលឹកថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនម៉ោងនៅថ្ងៃទី២៤ខែសីហាផ្នែកជាច្រើននៃក្រុង ព្រះសីហនុខេត្តព្រះសីហនុបានរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង។ក្នុងនោះដែរ មានសេចក្តីរាយការណ៍ថាមានបុរសម្នាកត្រូវបានទឹកគួចទៅបាត់កាលពីវេលាម៉ោង១៦.៣០នាទីម្សិលមិញ នៅចំណុចស្ពានអូរ៥(ក្បែរសាលាដុនបុស្កូ) ស្ថិតក្រុម២៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ៕




