ពិធីករវិទ្យុដែលតែងតែរិះគន់អំពីការចាក់វ៉ាក់សាំង និងការ ការពារមេរោគកូវីដ១៩ ពេលនេះបានស្លាប់ដោយសារតែឆ្លងមេរោគកូវីដ១៩។
ស្ថានីយ៍វិទ្យុ ណាស់វីល៍ ស៊ូភីថ៊ក ៩៩.៧ WTN នៅក្នុងរដ្ឋ Tennessee បានបញ្ជាក់ថា លោក ភីល៍ វ៉ាលេនថាញ ដែលជាពិធីករប្រចាំស្ថានីយ៍របស់ខ្លួនបានស្លាប់ហើយ ដោយសារតែលោកបានឆ្លងមេរោគកូវីដ១៩ ក្នុងវ័យ ៦១ឆ្នាំ។
លោក ភីល៍ វ៉ាលេនថាញ គឺជាពិធីកររិះគន់អំពីការចាក់វ៉ាក់សាំង ប៉ុន្ដែបន្ទាប់ពីលោកបានតេស្ដវិជ្ជមានកូវីដ១៩ លោកបានប្រាប់អ្នកធ្លាប់ស្ដាប់ការរិះគន់របស់លោកតាមវិទ្យុទាំងអស់ឲ្យពិចារណាឡើងវិញអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង។ មុនពេលដែលលោកត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកនិយាយថា «ប្រសិនបើរាងកាយខ្ញុំទទួលបានមេរោគកូវីដនេះហើយ តើខ្ញុំអាចស្លាប់ដោយសារវាទេ?» មុនដំបូងលោក វ៉ាលេនថាញ បានជ្រើសរើសវិធីមិនចាក់វ៉ាក់សាំង ព្រោះលោកគិតថា ការមិនចាក់វ៉ាក់សាំងប្រហែលជាមិនស្លាប់ទេ។
ពេលនេះលោក វ៉ាលេនថាញ មានការសោកស្ដាយយ៉ាងខ្លាំង ហើយលោកបានបន្ដថា ប្រសិនបើលោកចាក់វ៉ាក់សាំងរួចរាល់ ប្រហែលជាពេលនេះ លោកមិនមានសភាពឆ្លងធ្ងន់ធ្ងរនោះទេ។ រហូតដល់ចុងសប្ដាហ៍នេះ លោក វ៉ាលេនថាញ ត្រូវបានសារព័ត៌មាន AP News បានចុះផ្សាយថា បានស្លាប់ដោយសារជំងឺកូវីដ១៩ បាត់ទៅហើយ។

សូមជម្រាបថា លោក វ៉ាលេនថាញ បានប្រលូកការងារក្នុងវិស័យជាពិធីករវិទ្យុតាំងពីអាយុ ២០ឆ្នាំ ហើយលោកបានក្លាយជាអ្នកអភិរក្សនិយមដោយប្រឆាំង និងពន្ធលើប្រាក់ចំណូលរដ្ឋដែលស្នើឡើងដោយគណបក្សសាធារណរដ្ឋ។ មរណៈភាពរបស់លោក វ៉ាលេនថាញ គឺជារឿងដ៏គួរឲ្យសោកស្ដាយមួយរបស់អ្នកគាំទ្រផងដែរ៕

