JIN សមាជិក​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​ល្បាញ​ តែង​តែមាន​រឿង​ល្អ​ៗនិង​ការ​គិត​ល្អៗ​ ​មក​ចែក​រំលែក​ជា​មួយ​នឹង​អ្នក​គាំទ្រ​ជានិច្ច។ JIN បាន​បង្ហើប​ឱ្យ​ដឹង​ថា​អាជីព​ដំបូង​ក្នុង​សុបិន​របស់​ខ្លួន​គឺ ​គេ​ចង់​ក្លាយ​ជា​អ្នក​សារព័ត៌មាន​ដើម្បីជួយ​ដល់​​មនុស្ស​ខ្វះ​ខាតឱកាស​ខាង​សង្គម។​

ជីន​គឺជា​មនុស្ស​ម្នាក់​មាន​សមត្ថភាព​និង​មាន​ជំនាញ​ជា​ច្រើន​ បច្ចុប្បន្ន​គេ​គឺជា​បុគ្គល​ល្បី​មាន​អ្នក​គាំទ្រ​ច្រើន​ក្នុងនាម​ជា​តារា​ចម្រៀង​ ចំណែក​ការ​សិក្សា​វិញ​តារា​ចម្រៀង​រូប​នេះ​ក៏​ជា​សិស្ស​ពូកែ​ទទួល​បាន​ប័ណ្ណ​សរសើរ​ផង​ដែរ​។

JIN ​ជា​មនុស្ស​ល្បី​ មាន​ចិត្ត​ទូលាយ​ សូម្បី​តែ​ការងារ​ដែល​គេ​ស្រមៃ​ក៏​ធំ​ធេង​អស្ចារ្យ​ខ្លាំង​ដែរ​ ព្រោះ​ការ​ដែល​លោក​ចង់​ធ្វើ​ជា​អ្នក​ព័ត៌មាន​ដើម្បី​ជួយមនុស្ស​ខ្វះ​ឱកាសខាង​សង្គម​

បុរស​សង្ហា​រូប​នេះ​ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា​ ឪពុក​របស់​គេ​បាន​បង្រៀន​ឱ្យ​គេ​ចិត្ត​ល្អ​ដាក់​អ្នក​គ្រប់​និង​មាន​ចិត្ត​សណ្ដោស​ចំពោះ​អ្នក​ទន់​ខ្សោយ​ កន្លងមក​ជីន​និង​ឪពុក​របស់​គេ​ធ្លាប់​ឧបត្ថម្ភ​ធ្យូង​ទៅ​តាម​ផ្ទះ​របស់​គេ​ក្នុង​រដូវ​រងាផង​ដែរ។​ ក្រៅ​ពី​នោះ​ JIN ​នៅ​ធ្លាប់​បាន​ចំណាយ​លុយ​ជួយ​ដល់​មិត្ត​ភក្ដិ​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ​ថែម​ទៀត​ផង​។

បច្ចុប្បន្ន​ JIN អាច​មាន​សមត្ថភាព​ធ្វើ​ឱ្យ​សុបិន​ផ្នែក​មនុស្ស​ធម៌របស់​គេ​ក្លាយ​ជា​ការ​ពិត​ ដោយ​គេ​បាន​យក​ប្រាក់​យ៉ាង​ច្រើន​ជួយ​ដល់យូនីសេហ្វ​ ខណៈ​ដែល​អ្នក​គាំទ្រ​របស់​ជីន​មាន​ឈ្មោះ​ Honor Club បាន​ធ្វើ​តាម​សម្ដី​របស់​ជីន​ហើយ​ក្លាយ​ជា​ក្រុម​អ្នក​គាំទ្រ​ដែល​បរិច្ចាគ​ថវិកា​ច្រើន​និង​បន្ត​កន្ទុយ​គ្នា​។

JIN គឺជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ចម្រៀង BTS ក្រុម​ចម្រៀង​ដ៏​មាន​ឥទ្ធិពល​និង​មាន​ប្រជាប្រិយភាព​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​​ក្រុម​អ្នក​គាំទ្រ​មាន​ឈ្មោះហៅ​ថា​​ ARMY ស្ទើ​ពាសពេញ​ពិភពលោក​៕

Telegram-Troryorng
Share.