ពានរង្វាន់​បាល់ទាត់ Carabao Cup រដូវកាល​២០២១-២២ (League Cup) នៅ​ប្រទេស​អង់គ្លេស បាន​ចាប់​គូ​រួចរាល់​ហើយ​ក្នុង​វគ្គ​៣២​ក្រុម​ចុងក្រោយ ដោយ​ក្រុម​នៅ​ក្នុង​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស Premier League ត្រូវ​ជួប​គ្នា។

ពានរង្វាន់ League Cup នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ ដោយ​មាន​ក្លិប​មក​ពី​ប្រទេស​អង់គ្លេស និង​វ៉ែល ចូលរួម ចំនួន​៩២ក្រុម ខណៈ​ Liverpool និង Man City ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​បាន​៨លើក​ម្នាក់។ តាម​ការ​កំណត់​ថ្មី​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង​ពាន​នេះ នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ពាន UEFA Europa Conference League ផង​ដែរ៕

Telegram-Troryorng
Share.