បាត់ដំបង៖ យុវជនម្នាក់សុំលុយម្តាយ ២ ០០០រៀលមិនបាន តូចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង។

នគរបាលបានប្រាប់ឲ្យដឹងថា  ករណីយុវជនដែរតូចចិត្តគិតខ្លីខាងលើ មានឈ្មោះស៊ន ប៊ុនសេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្នាស់កាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ផា ម៉ារ៉ា អាយុ ៤០ ឆ្នាំបានប្រាប់ឱ្យដឹងថា  កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ កន្លងមកកូនជាជនរងគ្រោះ បានមកសុំលុយខ្លួនចំនួន ២ ០០០រៀលតែគាត់បានប្រាប់ថាអត់មានលុយទេ លឺដូច្នេះឪពុករបស់យុវជនរូបនេះក៏បានស្ដីបន្ទោសបន្តិចបន្ទួច បន្ទាប់មកជនរងគ្រោះមិនឆ្លើយតបហើយបានដើរសំដៅទៅទិញនំជំពាក់យាយរបស់ខ្លួនដែលលក់នៅក្បែរគ្នានោះរួចដើរទៅអង្គុយនៅលើអង្រឹងក្រោមដើមអំពិលដែលមានចម្ងាយប្រហែល ៥០ ម៉ែត្រនៅខាងក្រោយផ្ទះ។ លុះព្រឹកឡើងថ្ងៃទី ២៥ ខែសីហា ពេលដែលគាត់ភ្ញាក់ពីដំណេកក៏ឃើញកូនឈរនៅក្រោមដើមអំពិលក៏ស្រែកហៅហើយដើរទៅមើលស្រាប់តែឃើញកូនចងកដោយខ្សែអង្រឹងភ្ជាប់ទៅនឹងដើមអំពិលស្លាប់បាត់ទៅហើយ។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចដាក់ការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយសារកៀបបំពង់ខ្យល់ផ្លូវដង្ហើមដោយចងកពិតប្រាកដមែនរួចបានប្រគល់ឲ្យសាច់ញាតិដើម្បីធ្វើបុណ្យ៕

អត្ថបទ៖ ដំបងក្រញូង

Share.