ពីរនាក់ប្តីប្រពន្ធបានត្រឹមតែអង្គុយសម្លឹងមុខគ្នាទាំងទឹកភ្នែករលីងរលោង ខណ: ចុះមកពី លើបន្ទប់ជួលវិញអត់ឃើញម៉ូតូរបស់ពួកគេ។
ជនរងគ្រោះមានឈ្មោះ សុខ គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់បន្ទប់ជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជីម្ភុច ឃុំជីម្ភុច ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកប្រពន្ធ មានឈ្មោះ យ៉ា យី មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជាមួយគ្នា។
តាមការរៀបរាប់របស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ប្តីរបស់គាត់បានដឹកប្រពន្ធត្រលប់មកពីធ្វើការនៅរោងចក្រវិញរួចទុក ម៉ូតូចតទុកចាក់កសោរនៅច្រកចូលបន្ទប់ជួលដូចសព្វដង ដោយយប់មិញបានបាត់មេសោរ ក៏គ្មាន អ្នកចាក់សោរទ្វាររបងក៏នាំគ្នាចូលទៅសម្រាកអស់។លុះព្រឹកឡើងរៀបចំខ្លួននាំគ្នាបម្រុងចេញមកយកម៉ូតូជិះទៅធ្វើការអត់ឃើញម៉ូតូរបស់គាត់ទើបដឹងថា ចោរលួចយកទៅបាត់ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។
បន្ទប់ពីដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចយកទៅបាត់ពួកគាត់ទាំង២នាក់ប្តីប្រពន្ធបានយកឯកសារនិងកាតគ្រីម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវនិងស្វែងរកម៉ូតូរបស់ខ្លួនដើម្បីបានជិះ ទៅធ្វើការវិញ៕


អត្ថបទ៖សេង សាវី
