បាត់ដំបង៖ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងចុះក្រសោបឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ចំនួន ៨នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាកាតាមច្បាប់។

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា  ករណីបង្ក្រាបល្បែងស៊ីសងភ្នាល់មាន់ជល់នេះ ធ្វើឡើងនៅចំណុចភូមិ បេង  ឃុំអន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ដោយឃាត់ខ្លួនមនុស្ស ចំនួន ៨នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី ធ្វើការសាកសួរ នឹងត្រៀមបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត។

ប្រតិបត្តិការខាងលើបានអនុវត្តនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន  ម៉ូតូចំនួន ៩គ្រឿង មាន់ជល់ចំនួន ២ក្បាល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយបញ្ចប់ការសាកសួរកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿង ដើម្បី អនុវត្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង តែម្តង៕

អត្ថបទ: ដំបងក្រញូង

Share.