ក្រុមអ្នករត់កង់បីឥណ្ឌាដែលកំពុងប្រមូលផ្ដុំគ្នាផឹកស៊ី តាមសួនសាធារណៈ ត្រូវបានកម្លាំង     គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួន៧នាក់និងកង់បីឥណ្ឌាចំនួន១០គ្រឿង។ចំណែកម្ចាស់៣នាក់ទៀតរត់គេចខ្លួនបាត់។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ០៥និង១៥នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្បែរព្រះសក្យមុនីចេតិយ៍ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលកម្លាំងគណៈបញ្ជាការឯកភាពបានជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញអ្នករត់កង់បីឥណ្ឌាបានប្រមូលផ្ដុំគ្នាជួបជុំផឹកស៊ីតាមសួនសាធារណៈដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានឃាត់ខ្លួននិងដកហូតកង់បីបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា មនុស្សទាំង៧នាក់និងកង់បីឥណ្ឌា អាជ្ញាធរបានបញ្ជូនខ្លួនទៅសាលាសង្កាត់ចតុមុខ ដើម្បីឲ្យមន្រ្តីសុខាភិបាលធ្វើសំណាក រកមេរោគ covid-19 រួច ប្រគល់អោយសមត្ថកិច្ច ចាត់ការទៅតាមនីតិវិធី៕

Share.