នៅ​មុន​នេះ​បន្តិច​ភរិយា អតីត​តារា​សម្ដែង​ល្បី​លោក ស៊ុក សុភា ហៅ​ខៀវ អ្នក​នាង សារីណា បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម​ថា​ អ្នក​ទាំងពីរ​បាន​លែងលះ​គ្នា​រួចហើយ​។

នៅ​ក្នុងថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០២១ វេលាម៉ោង​១២ អ្នក​នាង​ សារីណា បាន​ចេញ​មក​បង្ហោះ​សំណេរ​ខ្លី​ ដែល​មាន​ន័យ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រវាង​អ្នក​នាង​ និង​ តួ​អង្គ​នេនទុំ បាន​ផ្ដាច់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួចរាល់​ហើយ​ ដូច្នេះរវាង​អ្នក​ទាំង​ពីរ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​គ្នា​ទៀត​នោះ​ទេ​ ម្នាក់ៗ​មាន​សិទ្ធិ​រៀង​ៗ​ខ្លួន​។

ថ្វី​ត្បិត​តែ​អ្នក​នាង​បាន​បង្ហោះ​ពី​ដំណឹង​លែងលះ​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​នាង​ មិន​បាន​បកស្រាយ​បញ្ជាក់ឱ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ចែក​ផ្លូវ​គ្នា​នោះ​ដែរ​ ដោយ​អ្នក​នាង​គ្រាន់​តែ​បញ្ជាក់​ខ្លី​ៗ​ ត្រឹម​តែ​ពាក្យ​ថា «ឆ្អែត» មួយ​ម៉ាត់​ប៉ុណ្ណោះ​។

​ក្នុង​សំណេរ​​ដែល​បង្ហោះ​ដោយ​អ្នក​នាង​ សារីណា មាន​ខ្លឹម​សារ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ៖

«សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»

Telegram-Troryorng
Share.