បាត់ដំបង៖ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ពេលកំពុងធ្វើសកម្មភាពចូលលួចសម្ភារ:កសិកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោល។
នគរបាលបានឲ្យដឹងថា ជនសង័្សយដែលពាក់ព័ន្ធក្នុងករណីលួចដោយមានស្ថានទម្ងន់ទោសនេះមានឈ្មោះសូ សំណាង ភេទ ប្រុស អាយុ ៣៥ ឆ្នាំរស់នៅក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រីឯជនរងគ្រោះឈ្មោះអិន ផាន់ណា ភេទស្រី អាយុ ៥១ឆ្នាំ រស់ នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោលជាមួយគ្នា។
នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណ ៤:០០នាទី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ត្រង់ជង្រុកស្រូវក្បែរផ្ទះរបស់ជនរងគ្រោះក្នុងភូមិ-ឃុំខាងលើស្របពេលដែលម្ចាស់មិននៅផ្ទះ ជនសង្ស័យដែលមានបក្សពួក២នាក់ បានធ្វើសកម្មភាពលួចគាស់ដំបូលជង្រុកហើយចូលលួចយកម៉ាស៊ីនបូមទឹក ០១គ្រឿង កង់រទេះគោចំនួន១គូ រទេះអូស១ និងពូថៅ ១ផងដែរ។

ប្រភពពីសមត្ថកិច្ចដដែលបានបញ្ជាក់បន្តថា ករណីលួចមានស្ថានទម្ងន់ទោសនេះស្របពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ត្រូវបានអ្នកស្រុកឃើញទាន់ ហើយផ្តល់ព័ត៌មានដល់នគរបាលផ្នែកជំនាញ ភ្លាមៗកម្លាំងសមត្ថកិច្ចបានចេញ អន្តរាគមន៍បង្រ្កាបឃាត់ខ្លួនជនសង័្សយបាន ១នាក់ ខណៈបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន ។
ក្រោយការឃាត់ខ្លួនសួរនាំរួច ផ្នែកជំនាញបានត្រៀមនឹងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ ចំណែកឯទ្រព្យសម្ភារៈរបស់ជនរងគ្រោះទាំងអស់បានប្រគល់ជូនគាត់វិញ៕
អត្ថបទ៖ ដំបងក្រញូង
