ម៉ូតូកង់បីមួយគ្រឿងបានបើកបុកម៉ូតូហុងដាសេ១២៥ ជិះឆ្លងផ្លូវ រេចង្កូត ធ្លាក់ចូលត្រាំទឹក ស្អុយក្នុងប្រឡាយ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីម៉ូតូហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IW-4914 បើកបរដោយបុរសម្នាក់ តាម បណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើ បត់ឆ្វេងឆ្លងផ្លូវ ចូលច្រក បុរីសែនមនោរម្យ ជិតផុតទៅហើយ ស្រាប់តែភាគីម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-3501 បើកល្បឿនលឿន ពីលិចទៅកើត ជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុក បណ្តាលឲ្យ រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ។ ចំណែកម៉ូតូ ដួលបែកកង់មុខ ភាគីសងខាងរង របួសស្រាល ។
ក្រោយកើតហេតុ ភាគីសងខាងនិយាសម្រួលគ្នា ជាលទ្ធផល ស្មើគ្នា បញ្ចប់រឿងត្រឹមយក ម៉ូតូកង់បី និងម៉ូតូ ទៅជួសជុលរៀងខ្លួន គ្មានខាងណាសងខាងណានោះឡើយ ៕



អត្ថបទ៖តាតុងពោធិ៍សែនជ័យ
