គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) កំណត់​យក​ក្រុម​តំណាង​ជាតិ​មាន​សិទ្ធិ​ ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​បាល់ទាត់​ទ្វីប​អាស៊ី AFC CUP 2022 ខាង​មុខ​ប្រសិន​បើ​ការ​ដំណើរ​ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ការ​ប្រកួត​ពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ មិន​បញ្ចប់​ក្នុង​ឆ្នាំ២០២១ នោះទេ សិទ្ធិ​ចូលរួម​ប្រកួត​​នឹង​បាន​ទៅ​ក្រុម​ជើងឯកឆ្នាំ២០២០។

ប្រសិន​បើការ​ដំណើរការ​ប្រកួតពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ការ​ប្រកួត​ពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ដំណើរ​ការ​ចប់​ទៅ​តាម​ដូចការ​គ្រោង​ទុក​ សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់​ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC CUP 2022​រក្សា​នៅ​ដដែល​សម្រាប់​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក​ឆ្នាំ២០២១។

Telegram-Troryorng
Share.