កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤១១នាក់និង អ្នកជំងឺចំនួន៣០៦នាក់ជាសះស្បើយ ។ នេះើបយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២១នេះ។
ក្នុងនោះដែរមានអ្នកជំងឺកូវីដ-១៩ស្លាប់ថ្មីចំនួន១៧នាក់ផងដែរ។
គិតថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩១,៣៦៩នាក់, អ្នកជាសះស្បើយសរុបចំនួន ៨៧,២៩៩នាក់, ស្លាប់សរុបចំនួន ១,៨៥៨នាក់៕

