ជនសង្ស័យម្នាក់បានលួចម៉ូតូរបស់សមត្ថកិច្ចដែលជាម៉ូតូធំប្រដេញ ខណៈសមត្ថកិច្ចយក ម៉ូតូទៅឲ្យជាងរឹតកាំម៉ូតូ នៅចំណុចរង្វង់មូលតាព្រហ្ម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី ២៧ ខែសីហា  ឆ្នាំ២០២១  នៅចំណុចមុខហាងកាហ្វេមួយកន្លែង ជិតរង្វង់មូលតាព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានយកម៉ូតូទៅឲ្យជាង រឹតកាំម៉ូតូ នៅចំណុចរង្វង់មូលតាព្រហ្មលុះដល់វេលាម៉ោងខាងលើ។ ជាងបានទុកម៉ូតូទាំងសោរនៅជាប់ ដោយមិនគិតថាគ្មានអ្នកមកលួចម៉ូតូរបស់សមត្ថកិច្ចនោះទេ ហើយក៏ទៅហូបបាយទៅ។ ក្រោយមជនសង្ស័យលួចជិះចេញតែម្តង។

ភ្លាមនោះក៏មានប្រជាពលរដ្ឋឃើញ រួចស្រែកឆោឡោឡើងផ្អើលដល់សមត្ថកិច្ចនិងសន្តិសុខ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែល យាមនៅតាមគោលដៅបាន ជួយដេញនិងឃាត់បាន នៅចំណុចកន្លែងស្នាក់នៅរបស់កម្មករមួយកន្លែង ក្នុងបរិវេណ ទីក្រុងជ្រោយចង្វារ អូស៊ីអាយស៊ី ក៏ឃាត់បានជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ តែម្ដង ។

ក្រោយមកជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅ ប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បី កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ស្វាយ ភឿន

Share.