តារា​ចម្រៀង ​ពេជ្រ សោភា បាន​ចេញ​វីដេអូ​ចម្រៀង​ Cover បទ​ I am not Perfect កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ដែល​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​សីហា មាន​រយៈ​ពេល​ត្រឹម​មួយ​សប្ដាហ៍​ អាចរក​បាន​ចំនួនទស្សនារហូត​ដល់ ​១លានដង។

អ្នក​នាង ពេជ្រ សោភា បាន​ចេញមក​បង្ហាញចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​លើបណ្ដាញ​សង្គម​ក្រោយ​វីដេអូ​បទ​ចម្រៀង​ដែល​ខ្លួន​ច្រៀង​ Cover បទ​ I am not Perfect ​មាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​និង​មាន​ចំនួន​​ទស្សនា​កើនឡើងខ្ពស់​។

នៅ​ក្នុង​សំណេរ​​ដែល​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​នេះ​បាន​បង្ហោះនៅលើ​បណ្ដាញ​​ អ្នក​នាង​បាន​ចែក​រំលែកឱ្យ​ដឹង​ថាអ្នក​នាង​រំភើប​រីករាយ​ជា​ខ្លាំង​ដែលវីដេអូ​បទ​ចម្រៀង​ខ្លួន​មាន​ការ​គាំទ្រ​ច្រើន លើស​ពី​នេះ​ទៀត​​ ​អ្នក​នាង​ក៏​បាន​បង្ហើប​ដែរ​ថា​ អ្នក​នាង​ត្រៀម​នឹង​ចេញ​វីដេអូ​ថ្មី​កាន់តែ​​ត្រជាក់​ភ្នែក ​ដើម្បី​ឆ្លើយ​តបក៏​ដូច​ជា​អរគុណ​ចំពោះ​ការ​គាំទ្របទ​នេះ​។

ដោយ​ក្នុង​សំណេរ​នោះ​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ថា​ «Baby ស្គាល់រសជាតិនឹងហើយ ១អាទិត្យ 1M បានសិនចាំផុស ឆ្លើយតបនឹងការចូលមើល យើងនឹង ចេញ video ដ៍ត្រជាក់ភ្នែកជាងនេះទៀត»។

គួរដឹង​ថា​អ្នក​នាង ពេជ្រ សោភា គឺ​ជា​តារា​ចម្រៀង​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ ព្រោះមាន​សមត្ថភាព​និង​ទេពកោសល្យ​ល្អ​អាច​ច្រៀង​បាន​ទាំង​បទ​ចម្រៀង​ មនោសញ្ចេតនាស្នេហា និង​ជា​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.