ក្រុមកីឡាករទោចក្រយានកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ OCBC Cycle Speedway SEA Championship Singapore 2024។

លោក យឿន ភីយុទ្ធ គ្រូបង្វឹកកីឡាករទោចក្រយានកម្ពុជា បានបង្ហាញភាពជឿជាក់ថា កូនក្រុមរបស់ខ្លួន នឹងយកលទ្ធផលល្អអោយកម្ពុជា បើទោះបីជាវិញ្ញាសាប្រកួតប្រជែងលើកនេះថ្មីសម្រាប់កម្ពុជា ក៏កង់គកមែន តែលោកបានបញ្ជាក់បន្ថែមថា វិញ្ញាសា ផ្នែកបុរសនេះកម្ពុជា នឹងធ្វើបានល្អព្រោះកីឡាករបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អមុនពេលចូលរួមប្រកួត ត្បិតវិញ្ញានេះគឺមានតម្រូវការច្រើនចូលរួមប្រកួតនៅក្រៅប្រទេស។
ក្នុងនោះក្រុមប្រតិភូគ្រូបង្វឹក និងកីឡាករទោចក្រយានកម្ពុជាចំនួន០៦រូប នឹងប្រកួតពានរង្វាន់ OCBC Cycle Speedway SEA Championship Singapore 2024 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ នៅប្រទេសសិង្ហបុរី ។
ប្រតិភូគ្រូបង្វឹក និងកីឡាករទោចក្រយានកម្ពុជាចំនួន ៦រូប រួមមាន៖
១. គ្រូបង្វឹក យឿន ភីយុទ្ធ
២. កីឡាករ សាន ណាម៉ាវ
៣. កីឡាករ យ៉ារ៉ែន បូរ៉ាជាតិ
៤. កីឡាករ ស្ព័រីយ៉េ ដាវីត
៥. កីឡាករ សាំង សីហា
៦. កីឡាករ ឆុន ភារម្យ
ក្នុងការប្រកួតនេះដែរ កម្ពុជាស្ថិតក្នុងក្រុមជម្រុះវគ្គ១ ជាមួយ ប្រទេស វៀតណាម ហ្វីលីពីន ឡាវ ហើយនឹង ម៉ាឡេសុី៖

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ OCBC Cycle Speedway SEA Championship Singapore 2024 ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការខកខានអស់រយ:ពេល ៤ឆ្នាំចាប់ពីឆ្នាំ២០២០មក។ ការប្រកួតចុងក្រោយនៅក្នុងព្រឹត្តិការណ៍ អត្តពលិករបស់ជាក្រុមដែលឈ្នះជើងឯក ខណ:នៅឆ្នាំ២០២៤នេះ មានការចូលរួមពីបណ្ដាលប្រទេសចំនួន ៩ផងដែរ៕


