ថ្មីៗនេះ ប្រទេសថៃបានសម្រេចយកថ្នាំ Lvermectin ដែលជាប្រភេទថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនរបស់សត្វមកជួយព្យាបាលអ្នកជំងឺកូវីដ ប៉ុន្ដែត្រូវមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC ចេញសេចក្ដីព្រមានអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំនេះ។
ការផ្ដល់គំនិតឲ្យប្រើប្រាស់ថ្នាំ លូវើម៉េកធីន ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺក្រោយពេលដែលលោកវេជ្ជបណ្ឌិត តេរ៉ាវ៉ាត់ ហេម៉ាជូថា ប្រធានវិទ្យាសាស្រ្តសុខាភិបាលមជ្ឈមណ្ឌលជំងឺឆ្លងមហាវិទ្យាសាស្ត្រនៃមន្ទីរពេទ្យ ជូឡា ឡុងកន បានរកឃើញថា ថ្នាំនេះជួយបន្ថយរោគសញ្ញារបស់អ្នកជំងឺកូវីដ បានយ៉ាងល្អប្រសើរ។

ថ្នាំ លូវើម៉េសធីន ត្រូវបានគេយកទៅព្យាបាលអ្នកជំងឹកូវីដនៅក្នុងប្រទេសថៃ ដើម្បីកាត់បន្ថយអត្រាមរណភាពរបស់អ្នកឆ្លង ជាពិសេសអាចជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយពីជំងឺផងដែរ។ ប៉ុន្ដែថ្នាំប្រភេទនេះត្រូវបានវេជ្ជបណ្ឌិតណែនាំឲ្យទិញតាមការណែនាំរបស់វេជ្ជបណ្ឌិតប៉ុណ្ណោះ។ ទោះជាយ៉ាងណាប្រទេសថៃ ក៏មិនបានហាមឃាត់ថ្នាំ លូវើម៉េសធីន សម្រាប់ព្យាបាលជំងឺកូវីដទេ ប៉ុន្ដែត្រូវតែព្យាបាលតាមការណែនាំអំពីការរបស់វេជ្ជបណ្ឌិត។ ប៉ុន្ដែអង្គការសុខភាពិភពលោកបានបញ្ជាក់ថា ខ្លួនមិនទាន់អនុម័តឲ្យប្រើប្រាស់ថ្នាំ សម្លាប់ប៉ាស៊ីតក្នុងខ្លួនសត្វ លូវើម៉េសធីន ជាថ្នាំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នោះទេ ដោយនិយាយថា ភស្ដុតាងបច្ចុប្បន្នស្ដីពីការប្រើប្រាស់ថ្នាំ លូវើម៉េសធីន គឺមិនសមហេតុផលឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបានយ៉ាងងាយ។ ជាមួយគ្នាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC និង រដ្ឋបាលចំណីអាហាររបស់សហរដ្ឋអាមេរិក បានព្រមានថា ថ្នាំ លូវើម៉េសធីន មិនអនុញ្ញាតឲ្យប្រើចំពោះអ្នកជំងឺកូវីដ១៩ នោះទេ។ ខណៈដែលប្រជាជននៅតាមបណ្ដាប្រទេសមួយចំនួន រូមទាំងប្រជាជនទូទៅបានសម្រុកនាំគ្នាអនុម័តយកថ្នាំ លូវើម៉េសធីន នេះមកព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យឆាប់ជាសះស្បើយ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC និង រដ្ឋបាលចំណីអាហាររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ទៀតថា ការប្រើប្រាស់ថ្នាំនេះក្នុងបរិមាណមិនត្រឹមត្រូវ ឬ លើសកំណត់ អាចបណ្ដាលឲ្យមានបញ្ហាក្រពះ ខូចសរសៃប្រសាទ ប្រកាច់ សន្លប់ វង្វេងស្មារតី និង អាចស្លាប់ទៀតផង៕
ប្រភព៖ Medscape

