ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា នឹងបន្តជួបក្រុមនារីហុកគីជម្រើសជាតិថៃ នៅថ្ងៃនេះ ខណ:នៅថ្ងៃស្អែក នឹងត្រូវបន្តជួបក្រុមនារីហុកគីជម្រើសជាតិអ៊ឺរ៉ង់ នៅក្នុងការប្រកួតជើងឯកអាស៊ី ឬ 2024 Women’s Indoor Hockey Asia Cup នៅខេត្តឈុនបុរី ប្រទេសថៃ។

ក្នុងការប្រួតកីឡាហុកគីក្នុងសាល ផ្នែកនារី ជើងឯកអាស៊ី ឆ្នាំ២០២៤នេះ ក្រុមកម្ពុជា ស្ថិតនៅក្នុងពូល B មានថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ខណ:ពូល A មាន មានកាហ្សាក់ស្ថាន ម៉ាឡេស៊ី អូម៉ង់ អូម៉ង់ និងវៀណាម។
ដោយឆ្លងកាត់ ២ប្រកួតនៅក្នុងពូល រួចមកក្រុមនារីហុកគីកម្ពុជា ទទួលបានលទ្ធផលឈ្នះ១ និងចាញ់១ ដោយបានចាញ់ក្រុមនារីហុកគីជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃទី១៣ ឧសភា ប្រកួតទី២ បានយកឈ្នះក្រុម នារីហុកគីជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី១៤ ឧសភា។

ក្នុងជំនួនប៉ះក្រុមនារីហុកគីជម្រើសជាតិអ៊ឺរ៉ង់ នៅថ្ងៃទី១៦ ឧសភានេះ នឹងកំណត់ចំណាត់ថ្នាក់របស់ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះអ៊ឺរ៉ង់ នោះកម្ពុជា នឹងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ខណ:បើទទួលបរាជ័យនេះកម្ពុជា នឹងស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងតំបន់អាស៊ី។
កាលនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមឥណ្ឌូនេស៊ី ឈ្នះកម្ពុជា ៧-១ ដោយឡែកនៅក្នុងឆ្នាំនេះ ឥណ្ឌូនេស៊ី យកឈ្នះកម្ពុជា បានត្រឹម ៤-២ ខណ:សិង្ហបុរី កាលស៊ីហ្គេម កម្ពុជា យកឈ្នះ ១-០ នៅក្នុងការប្រកួតជើងឯកអាស៊ីនេះ កម្ពុជា បន្តយកឈ្នះ ១-០ ដដែល។


ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្ពោះទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីប្រកួតជើងឯកអាស៊ី ឬ 2024 Women’s Indoor Hockey Asia Cup ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕


