ក្លិបបាល់ទះ Win Streak ដែលកីឡាករ វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ និងជាម្ចាស់ជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ Élie Djamba កម្ពស់ ២.០៥ម៉ែត្រ ជនជាតិកុងហ្គោ។

ស្របពេលពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ។
បើតាមប្រភពពីថ្នាក់ដឹកនាំក្លិបបាល់ទះវិសាខា បានប្រាប់ក្រុមការងារសារព័ត៌មានត្រយង ថាក្រុមទាំងមូល ចេញដំណើរពីកម្ពុជា ទៅតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ពោលគឺមុនការប្រកួត២ថ្ងៃ។
ក្រុមចូលរួមទាំង៨ មានដូចជា៖
- វិសាខា របស់កម្ពុជា
- Flying Falcon របស់ម៉ាឡេស៊ី
- Nature Med Club របស់ម៉ុងហ្គោលី
- Win Streak របស់តៃវ៉ាន់
- Long my Construction របស់តៃវ៉ាន់
- Saitama Azalea របស់ជប៉ុន
- Australian Volleyball Academy របស់អូស្រ្តាលី
- Thành Phố Hồ Chí Minh របស់វៀតណាម។

កម្មវិធីប្រកួតក្លិបបាល់ទះវិសាខា៖
- ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Australian Volleyball Academy របស់អូស្រ្តាលី
- ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Win Streak របស់តៃវ៉ាន់
- ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Saitama Azalea របស់ជប៉ុន
- ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៧ ប៉ះ លេខ៨
- ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៥ ប៉ះ លេខ៦, លេង៣ ប៉ះ លេខ៤ និង លេខ១ ប៉ះ លេខ២៕




