ពានរង្វាន់បាល់ទះផ្នែកបុរស 2024 Asian Men’s Volleyball Challenge Cup ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) នឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៩ មិថុនា ២០២៤ ខាងមុននេះ ដោយមានក្រុមចូលរួមចំនួន១២ ធ្វើនៅទីក្រុង Isa Town ប្រទេសបារ៉ែន។

ក្រុមទាំង១២ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ Asian Men’s Volleyball Challenge Cup ២០២៤ មានបារ៉ែន, ថៃ, កូរ៉េខាងត្បូង, វៀតណាម, អូស្ត្រាលី, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, កាតា, ចិន, ចិនតៃប៉ិ, ប៉ាគីស្ថាន និងហ្វីលីពីន បែងចែកជា៤ពូល។
៤ពូលមានដូចជា៖
ពូលA៖ ម្ចាស់ផ្ទះបារ៉ែន, ហ្វីលីពីន និងចិន
ពូលB៖ ថៃ, កាហ្សាក់ស្ថាន និង ប៉ាគីស្ថាន
ពូលC៖ កូរ៉េខាងត្បូង, ឥណ្ឌូណេស៊ី និង កាតា
ពូលD៖ វៀតណាម, អូស្ត្រាលី និង ចិនតៃប៉ិ។

ដូច្នេះក្រុមដែលឈ្នះជើងឯកក្នុង 2024 Asian Men’s Volleyball Challenge Cup នេះនឹងតំណាងឱ្យទ្វីបអាស៊ី១កៅអីឡើងទៅប្រកួតពានរង្វាន់កម្រិតពិភពលោក 2024 FIVB Volleyball Men’s Challenger Cup ដែលធ្វើឡើងនៅប្រទេសចិន ដើមខែកក្កដា ខាងមុខ ដែលមានក្រុមខ្លាំងៗចំនួន៧ ក្រុមកំពុងអង្គុយចាំ។
គួរដឹងថាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ Asian Men’s Volleyball Challenge Cup ២០២៣ គឺបានលើក្រុមជម្រើសជាតិថៃ ក្រោយយកឈ្នះបារ៉ែន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ (25–20 25–20 25–16)៕



