ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៣នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Tokham ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។
ក្រុមតាលីបង់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានឲ្យដឹងថា ពេលនេះកងទ័ពនៅតំបន់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន បានបាញ់សម្លាប់ពលរដ្ឋអាហ្វហ្កានីស្ថានមួយក្រុមដែលមានបំណងរត់ឆ្លងដែនចូលទឹកដីប៉ាគីស្ថានដោយខុសច្បាប់។
យោងតាមក្រសួងការបរទេសប៉ាគីស្ថានបានឲ្យដឹងថា កន្លងមកសហរដ្ឋអាមេរិក និងអង្គការណាតូ ក៏បានស្នើឲ្យប៉ាគីស្ថាន ជួយសម្រួលដល់ការជម្លៀសប្រជាជនអាហ្វហ្កានីស្ថាន ចេញពីទីក្រុងកាប៊ុលផងដែរ ប៉ុន្ដែប៉ាគីស្ថានទទួលតែប្រជាជនដែលមានឯកសារស្របច្បាប់តែប៉ុណ្ណោះ។

សូមជម្រាបថា ប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ បាននាំគ្នាភៀសខ្លូនចេញពីប្រទេសដើមកំណើតនៅពេលដែលប្រទេសមួយនេះត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់ ស្របពេលដែលប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានរត់ភៀសខ្លួនចេញពីអាហ្វហ្កានីស្ថាន រួមជាមួយនឹងប្រាក់មួយចំនួនធំផងដែរ៕
ប្រភព៖ Aljazeera

