ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ជាក្រុមដែលមិនទទួលបានកាតក្រហមសោះ ពិន័យពីសំណាក់អាជ្ញាកណ្ដាល ក្នុងចំណោមកាតសរុប ៤៦៤សន្លឹក ក្នុងនោះកាតក្រហម ១៤សន្លឹក នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។


ខាងក្រោមនេះជាចំនួនកាតតាមក្រុមនិមួយៗ គិតត្រឹមចប់វគ្គសន្សុំពិន្ទុជុំទី១ នៅសប្ដាហ៍ទី៩៖
១. ណាហ្គាវើលដ៍ ពិន័យកាត ៦៣សន្លឹក កាតក្រហម ៣សន្លឹក
២. អង្គរថាយហ្គឺរ ពិន័យកាត ៥៨សន្លឹក កាតក្រហម ២សន្លឹក
៣. ភ្នំពេញក្រោន ពិន័យកាត ៥៥សន្លឹក កាតក្រហម ១សន្លឹក
៤. បឹងកេត ពិន័យកាត ៤៧សន្លឹក កាតក្រហម ២សន្លឹក
៥. គិរីវង់សុខសែនជ័យ ពិន័យកាត ៤៧សន្លឹក កាតក្រហម ១សន្លឹក
៦. ព្រះខ័នរាជស្វាយរៀង ពិន័យកាត ៤៧សន្លឹក កាតក្រហម ២សន្លឹក
៧. វិសាខា ពិន័យកាត ៤៤សន្លឹក កាតក្រហម ២សន្លឹក
៨. អាយ អេស អាយ ដង្កោរសែនជ័យ ពិន័យកាត ៣៥សន្លឹក កាតក្រហម ១សន្លឹក
៩. កងយោធពលខេមរភូមិន្ទ ពិន័យកាត ៣៦សន្លឹក កាតក្រហម គ្មាន
១០. ព្រៃវែង ពិន័យកាត ៣២កាតក្រហម គ្មាន


ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា បានបិទបញ្ចប់ការពីរាត្រីថ្ងៃទី១២ ឧសភា ស្របពេលព្រះខ័នរាជស្វាយរៀង គឺជាម្ចាស់ជើឯក ភ្នំពេញក្រោន ជើងឯករង និងវិសាខា ទទួលបានចំណាត់ថ្នាក់លេខ៣ សម្រាប់រដូវកាល ២០២៣-២៤។
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា មាន ១០ក្រុមជាសមាជិកដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ មានឈ្មោះឡើងទៅជុំបន្ត ប៉ះគ្នា១ជុំ សរុបពិន្ទុក្រុមមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯក។ សម្រាប់ការប្រកួតបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕


