ព្រះសីហនុ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរល្បឿនលឿន គេចពីរថយន្តខាងមុខរេចង្កូតក្រឡាប់ផ្ងារជើងខ្លួនឯង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7664 អូសសណ្តោងរុឺម៉ក ដឹកទូកុងតឺន័រ បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុគេចពីរថយន្តខាងមុខ រេចង្កូតជ្រុលក្រឡាប់ផ្ងារជើង បត់ក្បាលរថយន្តមកក្រោយ សំណាងល្អមិនរងរបួសដល់មនុស្ស តែបង្កឱ្យកកស្ទះចរាចរណ៍ ខណៈដែលទូកុងតែន័រក្រឡាប់លើផ្លូវជាតិ ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ និងឱ្យខាងក្រុមហ៊ុនរករថយន្តស្ទូចទៅលើរថយន្តយកទៅជួសជុលខ្លួនឯង ៕


អត្ថបទ៖ តាតុងសែនជ័យ

