ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរំលោភក្មួយស្រីខ្លួនឯងអាយុ៧ឆ្នាំ នៅក្នុងព្រៃអាកាស្យា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទទឹង បានទទួលបណ្តឹងពី ម្ដាយកុមាររងគ្រោះ បានប្តឹងទៅឈ្មោះ លី សុខ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទរួមភេទជាមួយអនិតិជនក្រោមអាយុ១៥ឆ្នាំ។

តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៥ៈ០០នាទី ពូរបស់ខ្លួនឈ្មោះ លី សុខ បានបបួលខ្លួនទៅដកផ្សឹត ហើយបានបង្ខំ រួមភេទជាមួយខ្លួន (តាមរន្ធគូទ) នៅចំណុចព្រៃអាកាស្យា។ ពេលត្រឡប់មកវិញខ្លួនក៏បានសម្រេចចិត្តប្រាប់រឿងហេតុខាងលើមកឪពុកម្តាយរបស់ខ្លួនតែម្តង។ ក្មេងស្រីរងគ្រោះបានបន្តថា កន្លងមកពូរបស់ខ្លួនក៏ធ្លាប់ចាប់រំលោភខ្លួនបានចំនួន០២ដងរួចមកហើយ ពេលលោកយាយមិននៅផ្ទះ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កលាំងបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងបានភ្លាមៗតែម្តង។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ ឈុន គឹមហៃ

