ភ្នំពេញ ៖ មនុស្ស ៣នាក់របួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅជួយសង្រ្គោះភ្លាមៗ ខណ:បើកបររថយន្តធុនធំ២គ្រឿងមិនគោរពភ្លើងសញ្ញាចរាចរណ៍ជ្រុលបុកគ្នាពេញទំហឹង ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ១០៤ ក្នុងភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌បៃតងខ្ចី ពាក់ផ្លាក លេខ កំពង់ឆ្នាំង 3A-0598 បេីកបរដោយបុរសម្នាក់រួមជាមួយព្រូ ធ្វេីដំណេីរតាមបណ្ដោយផ្លូវវក្រវ៉ាត់ក្រុងទី៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណៈបើកឆ្លងភ្លើងស្តុបក៏មាមរចយន្តបែនដឹកខ្សាច់ម៉ាក NISSAN ពណ៌ក្រហម លាយទឹកក្រូចគ្មានស្លាកលេខ បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤ក្នុងទិសដៅពីកើតមកលិច បើកបរល្បឿនលឿន បានជ្រុលទៅបុកខ្ទប់ចំទ្វារកាប៊ីនរថយន្តម៉ាកហុីយ៉ាន់ដាយខាងឆ្វេងពេញទំហឹង បណ្ដាលអោយកៀបជាប់អ្នកបើកបរក្នុងកាប៊ីនរបួសធ្ងន់ស្រាល៣នាក់ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅក្រុមគ្រូពេទ្យជួយគាស់ទាញយកចេញបញ្ជូនទៅជួយសង្រ្គោះភ្លាមៗ ចំណែករថយន្តទាំពីរគ្រឿងខូចខាតយ៉ាងដំណំ ។


ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បាញ់ថ្នាំយករថយន្តទាំងពីរគ្រឿងដាក់អែបខាងទុកពេលអោយភាគីទាំងសងខាងដោះស្រាយគ្នា បន្ទាប់មកដោយភាគីទាំងសងខាងព្រមព្រៀងយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖ សេង សាវី

