ព្រះសីហនុ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា សង្គម ឬប្រទេសមួយរីកចំរើន ក្រៅការដឹកនាំរបស់រារដ្ឋាភិបាល ក្រោមម្លប់សន្តិភាព ក៏វាទាមទារមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ព្រោះការចូលរួមពីវិស័យឯកជន វាចលករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឌ្យន៍សេដ្ឋកិច្ចសង្គមមួយ ដូចនេះការចូលរួមរបស់ហ៊ុន សណ្ឋាគារ និងកាស៊ីណូ នាពេលនេះវាពិតជាមានសារ:សំខាន់ណាស់។




ក្នុងនាម ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការបើកសម្ភោធន៍នាពេលនេះ ហើយលោកក៏មានក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះម្ចាស់សណ្ឋាគារ ជាពាណិជ្ជករមកពីប្រទេសជប៉ុន តាមរយៈការវិនិយោគ ចំរុះជាតិសាសន៍ វាពិតជាបានបង្ហាញ ពីភាពអំណោយផលលើគ្រប់វិស័យ ក្រោមការសម្របសម្រួល ពីរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឪកាសនេះផងដែរ ឯកឧត្តម ក៏សូមអំពាវនាវដល់អ្នកវិនិយោគគិនទាំងអស់ ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា កម្ពុជាសូមស្វាគមន៍ជានិច្ច មិនមានការរើសអើងនោះទេ។


ថ្លែងក្នុងឱកាសនោះផងដែរ លោក កូជី យ៉ាម៉ាតូ នាយកប្រតិបត្តិសណ្ឋាគារនិងកាស៊ីណូហ្គ្រេនឡាវូដ បានក្លែងឲ្យដឹងថាគោលគំនិតរបស់ Grand La Vogue គឺ “បដិសណ្ឋារកិច្ចបែបទំនើប” និង ” រមណីយដ្ឋាន ដ៏ប្រណិតក្នុងក្រុងព្រះសីហនុ ដែលមានការចាប់អារម្មណ៍បំផុត ចំពោះ អ្នក វិនិយោគ ជនជាតិជប៉ុន។ បេសកកម្មរបស់យើងខ្ញុំគឺដើម្បីបញ្ចូលគ្នានូវបដិសណ្ឋារកិច្ច បែបប្រពៃណីជប៉ុន ជាមួយនឹងរមណីយដ្ឋានទីក្រុងទំនើប ដើម្បីផ្តល់ ជូននូវបទពិសោធន៍យ៉ាងពិសេសដែលអាចទាក់ទាញចិត្តភ្ញៀវទេសចរណ៍ពីគ្រប់បណ្ដាប្រទេស។


លើសពីនេះទៅទៀត La Vogue ដែលបានបើកតាំងពីឆ្នាំ ២០១៨ និង Grand La Vogue មានទស្សនតែមួយ យើងខ្ញុំជា La Vogue Group មានគោលដៅបន្តការ រីកចម្រើន រួមគ្នាមិនត្រឹមតែអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបុគ្គលិក របស់យើង ក្រុមគ្រួសាររបស់ពួកគេ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋាន យើងនឹងបន្ត រីកចម្រើនរួមគ្នា ជាមួយសហគមន៍មូលដ្ឋាន តាមរយៈការចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមាន ឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់នៃខេត្តព្រះសីហនុ៕


