ក្រុមបាល់ទាត់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានក្លាយជាម្ចាស់ជើងឯក នៃលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ ក្រោយយកឈ្នះ West Ham ក្នងលទ្ធផល ៣-១ នៅកីឡដ្ឋាន Etihad កាលពីយប់ថ្ងៃទី១៩ ខែឧសភា។

ស្របពេលក្រុមបាល់ទាត់ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta​ ក៏បានយកឈ្នះ Everton ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Emirates ប៉ុន្តែបានត្រឹមលេខ២ ក្រោយចាញ់ Man City ២ពិន្ទុប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់ Premier League គិតត្រឹមសប្តាហ៍ទី៣៨៖

  1. Man City ៣៨ប្រកួត ៩១ពិន្ទុ
  2. Arsenal ៣៨ប្រកួត ៨៩ពិន្ទុ។

គួរដឹងថានេះគឺជាការឈ្នះជើង​ឯកលីគកំពូលអង់គ្លេស Premier League ៤ឆ្នាំជាប់ៗគ្នា (2020–21, 2021–22, 2022–23, 2023–24) និងជាលើកទី១០ ប្រចាំប្រវត្តិសាស្រ្ត (1936–37, 1967–68, 2011–12, 2013–14, 2017–18, 2018–19)

ចំណែកឯក្រុមបាល់ទាត់ដែលឈ្នះជើងឯកនៅលីគកំពូលអង់គ្លេសច្រើនជាងគេគឺ Manchester United ឈ្នះ២០លើក, Liverpool ១៨លើក និង Arsenal ១៣លើក៕

Share.