ភ្នំពេញ៖ យុវជនពីរនាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន បញ្ច្រាស់ទិសគ្នា បានជ្រុលបុកគ្នាពេញទឹហឹង បង្ករឲ្យមានការភ្ញាក់ផ្អេីល នៅវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ព្រៃស ស្ថិតក្នងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។



បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-8694 បោះពួយក្នុងល្បឿនលឿន ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាក ប៊ីត ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AR-0972 ដែលកំពុងធ្វេីដំណេីរ បញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ចំណែកឯម៉ូតូទាំងពីររងការខូចខាតយ៉ាងដំណំ ។



ជនរងគ្រោះដែរជិះម៉ូតូ ម៉ាក ប៊ីត មានឈ្មោះ ពេជ្យ សុខន មានអាយុ ២២ ឆ្នាំ រងរបួសធ្ងន់ធ្ងរ
ជនរងគ្រោះទី២ ដែរជិះម៉ូតូ ឌ្រីមសង់ មានឈ្មោះ សឿន ភ័ក្រ្ត មានអាយុ៣០ ឆ្នាំ



ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ចូនទៅ មន្ទីរពេទ្យ រុស្សី ដេីម្បីសង្រ្គោះផងដែរ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បនាទាក់ទង សមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង នីងយកម៉ូតូ ទាំងពីរគ្រឿងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បណ្ដោះអាសន្ន រង់ចំដោះស្រាយពេលក្រោយ ៕
អត្ថបទ៖ ទូច វិច្ឆិកា

