លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ បានបញ្ចប់ជាផ្លូវការ ខណ:ម្ចាស់ជើងឯកបានទៅលើក្រុមបាល់ទាត់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយឆ្លងកាត់៣៨ប្រកួត ឈ្នះ២៨ ស្មើ៧ និងចាញ់៣ មាន៩១ពិន្ទុ ស្របពេលក្រុមបាល់ទាត់ Arsenal របស់លោក Mikel Arteta ប៉ុន្តែបានត្រឹមលេខ២ ក្រោយចាញ់ Man City ២ពិន្ទុ។

ខណ:កីឡាករឆ្នើមប្រចាំឆ្នាំ Premier League Player of the Season រដូវកាល ២០២៣-២៤ បានទៅលើកីឡាករ Phil Foden ក្រោយបង្ហាញខ្លួនទម្រង់បានយ៉ាងល្អ ក៏ដូចជាស៊ុតបញ្ចូលទីសរុប ១៩គ្រាប់ Assists ៨លើក ក្នុងវ័យត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។

៥ឆ្នាំចុងក្រោយកីឡាករឆ្នើមប្រចាំឆ្នាំនៅ Premier League បានទៅ Man City ទាំងអស់ដូចជា៖
- 2019–20 កីឡាករ Kevin De Bruyne របស់ក្រុម Manchester City
- 2020–21 កីឡាករ Rúben Dias របស់ក្រុម Manchester City
- 2021–22 កីឡាករ Kevin De Bruyne របស់ក្រុម Manchester City
- 2022–23 កីឡាករ Erling Haaland របស់ក្រុម Manchester City
- 2023–24 កីឡាករ Phil Foden របស់ក្រុម Manchester City។
គួរដឹងថានេះគឺជាការឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ៤ឆ្នាំជាប់ៗគ្នា (2020–21, 2021–22, 2022–23, 2023–24) និងជាលើកទី១០ ប្រចាំប្រវត្តិសាស្រ្ត (1936–37, 1967–68, 2011–12, 2013–14, 2017–18, 2018–19)។
ចំណែកឯក្រុមបាល់ទាត់ដែលឈ្នះជើងឯកនៅលីគកំពូលអង់គ្លេសច្រើនជាងគេគឺ Manchester United ឈ្នះ២០លើក, Liverpool ១៨លើក និង Arsenal ១៣លើក៕


