ភ្នំពេញ៖ យុវជនម្នាក់បេីកម៉ូតូមួយគ្រឿង ក្នុងស្ថានភាពល្បឿនលឿន ក៏បានជ្រុលទៅបុក រថយន្តសេរីទំនេីបមួយគ្រឿង រងរបួសបាក់ជេីង ។ ហេតុការណ៏នេះដែរកេីរឡេីង នៅវេលាម៉ោង ០៣:៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែង ម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។



យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញ យុវជនម្នាក់បេីកម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៏ខ្មៅមួយគ្រឿង ដែរមានពាក់ស្លាកលេខ ភ្នំពេញ 1KC-4546 ដែរបេីកបរទិសដៅពីលិច ទៅកេីត ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏បានជ្រុលទៅបុកនិង រថយន្តសេរីទំនេីបមួយគ្រឿង ម៉ាក Ford Renger Raptor ពណ៏សមួយគ្រឿង ដែរមានពាក់ស្លាកលេខ ឧត្តរមានជ័យ 2C-6669 ចំផ្នែកខាងមុខយ៉ាងពេញទំហឹងបណ្តាលឪ្យ ម្ចាស់ម៉ូតូខាងលេី រងរបួសបាក់ជេីង ត្រូវបញ្ចូនទៅសង្រ្គោះ នៅមន្ទីរពេទ្យរុស្សី។


ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ ផ្លូវគោក នៃអធិការនគរបាលខណ្ឌបឹងកេងកង បានចុះមកវាល់វែង រួចយកមកម៉ូតូ និង រថយន្ត យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។
អត្ថបទ៖ ទូច វិច្ឆិកា

