ភ្នំពេញ៖ នារីស្រស់ស្អាតជនជាតិចិនម្នាក់ បេីករថយន្តសេរីទំនេីបមួយគ្រឿង បេីកបរក្នុងស្ថានភាពល្បឿនលឿន ក៏បានរេចង្កូតទៅបុកនិង ក្បាលនាគពុះចែកទ្រូងផ្លូវ រួចបន្តទៅបុក រម៉កមួយគនរឿងទៀត។ ហេតុការណ៏នេះដែរកេីតឡេីង នៅវេលាម៉ោង ០៤:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថាមុនពេលកេីតហេតុ គេបានឃេីញនារីជនជាតិចិន ម្នាក់ បេីករថយន្តសេរីទំនេីបមួយគ្រឿង ម៉ាក Ford Mustang ពណ៏ទឹកសណ្តែកមួយគ្រឿង ដែរមានពាក់ស្លាកលេខ ភ្នំពេញ 2BX-5520 ដែរបេីកបរទិសដៅពី ត្បូងទៅជេីង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយរថយន្ត បេីកបរក្នុងស្ថានភាពល្បឿនលឿនផងនោះ ក៏បានរេចង្កូតទៅនិង របាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ អស់១ផ្ទាំង ហេីយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនិង រម៉កមួយគ្រឿង ចំណែកឯរថយន្តវិញរងការខូចខាត ផ្នែកខាងមុខ ចំហៀងខាងឆ្វេង។

ក្រោយពេលកេីតហេតុ ខាងម្ចាស់រថយន្តបាន សងសំណងទៅកាន់ ម្ចាស់រម៉ក 190$ ដេីម្បីបញ្ចប់រឿង ចំណែកឯរថយន្តវិញនោះ ត្រូវបាន កម្លាំងសមត្ថកិច្ចផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែង រួចស្ទួចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.