ភ្នំពេញ៖ រថយន្ដកាមរីមួយគ្រឿងរងការខូចខាតខ្ទិចមួយកំណាត់មុខ ក្រោយបុរសម្នាក់បេីកក្នុងល្បឿនលឿន ជ្រុកទៅបុករ៉ឺម៉កម៉ូតូដឹកទឹកកកដែលបេីកបញ្ច្រាស់ទិស តែមិនបង្ករអោយមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ៣:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បេីតាមប្រភពនៅកន្លែងកេីតហេតុបានអោយដឹងថា នៅមុនកេីតហេតុគេឃេីញបុរសម្នាក់ បេីរម៉កដឹកទឹកកកមួយគ្រឿងគ្មានស្លាកលេខ ធ្វេីដំណេីតាមបណ្ដោយផ្លូវជាតិលេខ៤ ដោយបញ្ច្រាស់ទិសចរាចរណ៍ ក្នុងទិសដៅពិលិចមកកេីត លុះធ្វេីដំណេីរមកដល់ចំណុចក្បែរស្ពានអាកាសចោមចៅ ក៏មានបុរសម្នាក់បេីរថយន្ដកាមរីមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AI-1843 ដោយធ្វេីដំណេីតាមបណ្ដោយវិថីចោមចៅ ឡេីងឆ្ពោះមកផ្លូវជាតិលេខ៤បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករម៉កពេញទំហឹង បណ្ដាលអោយរថយន្ដរងការខូចខាតខ្ទិចមួយកំណាត់មុខ ឯរម៉កម៉ូតូរងការខូចខាតបន្ទិចបន្ទួចតែប៉ុណ្ណោះ តែសំណាងល្អមិនបង្ករអោយមានអ្នករងរបួសនោះទេ។


ក្រោយពីកេីតហេតុភាគីទាំងពីរ បានសម្របសម្រួលគ្នាដោយភាគីរម៉កម៉ូតូព្រមយករថយន្ដទៅជុសជុល ដេីម្បីបញ្ចប់រឿងមិនបង្ករការរំខានដល់សមត្ថកិច្ចឡេីយ៕
អត្ថបទ៖ ត្រយងតូច

