កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ សម្រាប់ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship ឆ្នាំ២០២៤។

ស្ថិតនៅក្នុងបញ្ជីឈ្មោះយុវជនទាំង ២៣រូប ជ្រើសចេញពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី៨រូប វិសាខាមាន៧រូប សៀមរាបអេហ្វស៊ីមាន៤រូប ព្រះខ័នរាជស្វាយរៀងមាន១រូប ភ្នំពេញក្រោន១រូប អង្គរថាយហ្គឺរ១រូប។
តែអ្វីដែលចាប់អារម្មណ៍នៅក្នុងបញ្ជីឆ្មោះចុងក្រោយ គេឃើញមានយុវជន វ៉ាស៊ុណាន់ កៈសិដេជ(ហៅ DOME) កូនប្រុសរបស់ប្រធានក្លិបបឹងកេត អ្នកស្រី ពុធ ធីតា និងកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់អេស្ប៉ាញ La Liga Academy ១រូប។

យុវជន រ៉ាស៊ុណាន់ កៈសិដេជ ដែលមានឪពុកជាជនជាតិថៃ និងម្តាយជាខ្មែរ បានបញ្ចប់ការសិក្សាថ្នាក់ទី៩ និងបានបន្តថ្នាក់ទី១០ និងកំពុងបន្តការសិក្សា និងការហ្វឹកហាត់បាល់ទាត់អាជីពនៅសាលាបាល់ទាត់ La Liga Academy របស់ប្រទេសអេស្ប៉ាញ។
ម្រាប់ព្រឹត្តការណ៍ប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៦ឆ្នាំ ASEAN U16 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤៕



