សៀមរាប ៖ បុរស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូធំCBRបើកលឿនផ្លូវកោងជ្រុលទៅបុកផ្ទប់ជាមួយរុឺម៉កម៉ូតូកំពុងបើកច្រាសទិសគ្នា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិ៦៣ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។



តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូធំCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-3620 ជិះដោយបុរសម្នាក់ ពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង មិនបង្អន់ល្បឿន ក៏ជ្រុលទៅបុកផ្ទប់ជាមួយរុឺម៉កម៉ូតូ ពាក់ស្លាកលេខ សៀមរាប 1AG-8747 កំពុងបើកពីត្បូងទៅជើងច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ម៉ូតូនិងរុឺម៉ករងខូចខាតធ្ងន់ ។
ក្រោយកើតជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ

