ភ្នំពេញ៖ ក្បាលនាគពុះចែកទ្រូងផ្លូវចំនួនបីកង់ បានរងការខូចខាតខុសទ្រង់ទ្រាយដេីម ក្រោយពីបុរសម្នាក់បេីករថយន្ដសាំយ៉ុងដឹកធុងហ្គាសពេញ រ៉េចង្កូតទៅបុកពេញទំហឹង បណ្ដាលអោយរថយន្ដរងកាខូចខាតខ្ទិចមួយកំណាត់មុខ ឯអ្នកបេីកបររងរបួសស្រាល។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង២:៣០នាទីឈានចូលយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ តាមបណ្ដោផ្លូវ២១៧កែងផ្លូវលេខ២១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បេីតាមប្រភពនៅកន្លែងកេីតហេតុបានអោយដឹងថា នៅមុនកេីតហេតុគេឃេីញបុរសម្នាក់ បេីករថយន្ដសាំយ៉ុងមួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខព្រះសីហនុ 2A-2370 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជេីងមកត្បូង លុះធ្វេីដំណេីរមកដល់មុខតុលាកាក្រុងភ្នំពេញកែងជាមួយផ្លូវលេខ២១៣ ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយរងការខូចខាតអស់បីកង់ ឯរថយន្ដបង្កររងការខូចខាតខ្ទិចមួយកំណាត់មុខ អ្នកបេីកបររងរបួសស្រាល។

ក្រោយពីកេីតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកេីតហេតុ ធ្វេីការវ៉ាស់វែងរួចស្ទូចយកទៅរក្សាទុក ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.