ភ្នំពេញ៖ យុវជនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Ford Bronco ក្នុងល្បឿនលឿន នៅពេលដែលជ្រុះទូរសព្ទ័ពីដៃ បានអោនរេីស ពេលងេីបមកវិញ បានជ្រុលចង្កូតបុកម៉ូតូសណ្ដោងរុឺម៉ក (កង់បីខ្មែរ) ដែលកំពុងបេីកឆ្លងផ្លូវ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលពីរនាក់ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១:០០នាទីយប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចទល់មុខច្រកចូលផ្សារ សុវណ្ណា ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញយុវជនម្នាក់ បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Ford Bronco Sport ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2CA-7585 ធ្វេីដំណេីរក្នុងល្បឿនលឿន ទិសដៅ ពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី បានជ្រុះទូរសព្ទ័ពីដៃ រួចក៏បានអោនរេីស ពេលងេីបមកវិញ វ៉ាក់អឺ បានជ្រុលចង្កូតបុកម៉ូតូសណ្ដោងរុឺម៉ក (កង់បីខ្មែរ) ដែលកំពុងបេីកឆ្លងផ្លូវ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលពីរនាក់ ។ រីឯម៉ូតូសណ្ដោងរុឺម៉ក (កង់បីខ្មែរ) រងការខូចខាតយ៉ាងដំណំ ។


ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានជួយសម្របសម្រួលភាគីទាំងពីរ ដោយខាងភាគីរថយន្តបង្ករ ព្រមចេញថ្លៃខូចខាត និង ព្យាបាលរបួសទាំងអស់ ដេីម្បីបញ្ចប់រឿង៕
អត្ថបទ៖ ទូច វិច្ឆិកា

