ភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង បើកឆ្លងផ្លូវដែកមិនប្រុងប្រយ័ត្នត្រូវបានរថភ្លើងខ្សែដឹកអ្នកសំណើរបើកបុកប៉ើងខ្ទាតច្រើនម៉ែត្រ រងខូចខាតខ្ទេច ទាំងរថភ្លើងផងដែរ សំណាងល្អមិនបង្ករបួសដល់មនុស្ស កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។


តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថភ្លើងមួយគ្រឿង ខ្សែរថ ដឹកអ្នកដំណើរ ភ្នំពេញ-បាត់ដំបង បើកពីត្បូងទៅជើង ដល់ចំណយចកើតហេតុ ស្រាប់តែរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2A-2329 បើកបរដោយបុរសម្នាក់ បើកតាមផ្លូវបេតុង ពីកើតទៅលិចឆ្លងផ្លូវដែក ធ្វើឱ្យរថភ្លើងបុកប៉ើងខ្ទាតច្រើនម៉ែត្រ រងខូចខាតទាំងរថយន្ត ទាំងរថភ្លើង តែមិនគ្រោះថ្នាក់ដល់មនុស្ស ។


ក្រោយកើតហេតុ ត្រូវបានសមត្ថកុច្ចចុះទៅពិនិត្យជាក់ស្តែង ស្ទូចរថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ រីឯរថភ្លើងបើកបន្តដំណើរទៅបាត់ ៕


អត្ថបទ៖តាតុងសែនជ័យ

