ភ្នំពេញ៖ មនុស្ស៣នាក់ក្មេងចាស់របួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណ:បុរសម្នាក់ជិះម៉ូតូលឿនបាំងកង់បីជ្រុលបុកម៉ូតូជិះបញ្រ្ចាស់ផ្លូវពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការវេលាម៉ោង ១២និង៣០ នាទីថ្ងៃទី២២ខែឧសភាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ មុខវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពាក់ស្លាកលេខភ្នំពេញ1GY-0724 ម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូជិះបញ្រ្ចាស់ផ្លូវម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខកំពត1S-5034 ជិះដោយបុរសម្នាក់ឌុបស្ត្រីនិងក្មេងតូចម្នាក់ទៀតនៅពីក្រោយ ពេញទំហឹងបណ្ដាលឱ្យភាគីទាំងសងខាងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យរុស្សីដឹកយកទៅជួយព្យាបាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យកន្លែងកើតហេតុរួចវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សេង សាវី

Share.