ក្លិបបាល់ទះវិសាខា របស់កម្ពុជា នឹងប្រកួមិត្តភាពអន្តរជាតិ ជាមួយក្លិបបាល់ទះ Lavie Long An របស់វៀតណាម នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៥:០០ល្ងាច មុនចេញទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament។
តើ គួន ម៉ុម និយាយអ្វីខ្លះមុនប៉ះ Lavie Long An របស់វៀតណាម៖
ខណ: Lavie Long An ជាក្លិបបាល់ទះវៀតណាមទី២ ដែលប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះវិសាខា ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ខណ:ក្រុមបាល់ទះទី១គឺ Sanest Khanh Hoa ក្រុមដែលសំបូរទៅដោយសមាជិកក្រុមបាល់ទះជម្រើសជាតិវៀតណាម។
លទ្ធផលគឺក្លិបបាល់ទះវិសាខា ៣-១ Sanest Khanh Hao (16-25, 29-27, 25-20, 25-20) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។
ក្លិបបាល់ទះវិសាខា ក៏បាននាំយកកីឡាករបរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង ដើម្បីត្រៀមចូលរួមការប្រកួតមិត្តភាពអន្តរជាតិខាងមុខ និងចូលរួមក្នុងការហ្វឹកហាត់កម្ដៅសាច់ដុំ ជាមួយកីឡករបាល់ទះជម្រើសជាតិកម្ពុជា។

កីឡាករបរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង នោះរួមមាន៖
ទី១. កីឡាករបារាំង Pierre Toledo អាយុ២០ឆ្នាំ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 លីគបាល់ទះកំពូលបារាំង ។
ទី២. កីឡាករបារាំង Francois Rebeyrol អាយុ២៥ឆ្នាំ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball លីគបាល់ទះកំពូលបារាំង ។
ទី៣. កីឡាករបារាំង-អង់គ្លេស Thomas Gill អាយុ២៤ឆ្នាំ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង៕



