សៀមរាប ៖ កុដិព្រះសង្ឃមួយល្វែងសាងសង់ពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិព្រះសង្ឃ សរុបជាង១មុឺនដុល្លារ ផ្តើមចេញពីទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចវត្តមុនីរង្សី គោកខ្ពស់ ស្ថិតនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។

កុដិព្រះសង្ឃដែលទទួលរងអគ្គិភ័យឆាបឆេះអស់ សង់ពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៣០ម៉ែត្រ ចែកជា៧បន្ទប់ មានព្រះសង្ឃគង់នៅ ។ អគ្គិភ័យខាងលើ ដោយសារទុស្សេខ្សែភ្លើង បណ្តាលឱ្យខូចខាតទាំងស្រុង អស់ទាំងសម្ភារៈ ទ្រព្យសម្បត្តិព្រះសង្ឃ គិតជាទឹកប្រាក់អស់ជាង១មុឺនដុល្លារ តែពុំមានព្រះសង្ឃអង្គណារងរបួសឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.