ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញកម្លាំងល្បាតបែរជាជិះម៉ូតូព្យាយាមគេចខ្លួន តាមឃាត់ត្រួតពិនិត្យ រកឃើញថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូលេខ៣24Z ក្រុម១៣ ភូមិ៧ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លី ចន័្ទនី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ សមត្ថកិច្ចដកហូតថ្នាំញៀន១កញ្ចប់ ឧបរណ៍សម្រាប់ជក់ ថង់សម្រាប់ច្រកថ្នាំញៀន ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 7plus មួយគ្រឿង ម៉ូតូ១គ្រឿងម៉ាកnex ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1IP-9154 ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ជនសង្ស័យក្រឡេកឃើញ ភ័យស្លន់ស្លោ ព្យាយាមជិះម៉ូតូគេចខ្លួន ទើបកម្លាំងតាមស្ទាក់ឃាត់ ត្រួតពិនិត្យ រកឃើញមានថ្នាំញៀន ឃាត់ខ្លួននាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

