ភ្នំពេញ៖ បុរសម្នាក់បើកបរកង់បីឥណ្ឌាបញ្ច្រាសផ្លូវជ្រុលទៅបុកចំពីមុខរថយន្តក្រុងដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញបណ្ដាលអាចរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទីល្ងាចថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ទូលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញពណ៌ទ្រួយចេក ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ក្នុងទិសដៅពីត្បូងមកជើងខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុស្រាប់តែមានកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KI-1831បើកបរដោយបុរសម្នាក់ជិះបញ្រ្ចាសផ្លូវលឿនជ្រុលទៅបុក រថយន្តដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញចំពីមុខកៀបជាប់
បណ្ដាលឲ្យរងការខូចខាត តែមិនបង្កអោយមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការបាញ់ថ្នាំយករថយន្តនិងកង់បីដាក់អែបខាងបញ្ចៀសការកកស្ទះចរាចរណ៍ ពេលឱ្យភាគីខាងកង់បីដោះស្រាយជាមួយនឹងរថយន្តដឹកអ្នដំណើរសាលារាជធានីបើមិនត្រូវគ្នាប្រគល់អោយជំនាញវាស់វែងយកកង់បីនិងរថយន្តទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ តាតុងសែនជ័យ

