ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ឆ្លៀតពេលទំនេរពីការងារ ឡើងកាប់ផ្លែត្នោត ជួបគ្រោះអកុសល ប៉ះចំសម្បុកឳម៉ាល់ ទិចបណ្តាលឱ្យធ្លាក់ពីលើចុងត្នោត បាក់កស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យផ្អើលអ្នកភូមិ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅវាលស្រែក្បែរភីមិក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជីម សុខលាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងភ្លើង ជាបុរសពោះម៉ាយ រស់នៅក្នុងភូមិ កើតហេតុ ។

តាមសាច់ញាតិបានឱ្យដឹងថា មិនដែលចេះឡើងដើមត្នោតទេស្រាប់តែនៅរលៀលថ្ងៃកើតហេតុ បានទៅឡើងដើមត្នោតមួយដើម នៅភ្លឺស្រែ មានផ្លែច្រើន តែមិនដឹងថានៅលើចុងត្នោតមានសម្បុកឪម៉ាល់ទេ ហើយមុនកើតហេតុ ជនរងគ្រោះ បន្ទាប់ចេញពីធ្វើការងារវិញ ឆ្លៀតដើរទៅឡើងកាប់ផ្លែត្នោត កម្ពស់ជាង៧ម៉ែត្រ ខណៈដែលឡើងដល់លើហើយ កាប់ផ្លែត្នោត ស្រាប់តែផ្អើលសម្បុកឪម៉ាល់ មេហើរចេញព្រាតទិចជនរងគ្រោះ បណ្តាលឱ្យធ្លាក់ បាក់កស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុភ្លាមៗ បងប្អូន អ្នកភូមិ រត់ទៅជួយ តែហួសពេលទៅហើយ បានត្រឹមនាំគ្នាសែងលើក មកដាក់នៅផ្ទះបងប្អូន ក្នុងភូមិជាមួយគ្នា រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ។

សពជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ស្លាប់ដោយសារឪម៉ាល់ទិច ធ្លាក់ពីលើចុងត្នោតបាក់កស្លាប់ រួចប្រគល់ជូនសាច់ញាតិចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីណី ៕

អត្ថបទ÷ តាតុងសែនជ័យ

