ភ្នំពេញ ៖ ម៉ូតូរុឺម៉កលក់មីឆាមួយគ្រឿង បើកបរលើផ្លូវបញ្ច្រាស ធ្វើឱ្យម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយនារីម្នាក់ គេចមិនទាន់ជ្រុលបុកបណ្តាលឱ្យដួលរងរបួស បែកកញ្ចក់ទូ កំពប់អុីវ៉ាន់លក់ដូរ បែកពងមាន់អស់ជាច្រើនឆ្អាបពេញផ្លូវ កាលពីវេលាម៉ោង៦ន៨ង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ម៦ខច្រកចូលសាលាពេទ្យយោធា ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូរុឺម៉កលក់មីឆា ពាក់ស្លាកលេខ ភ្នំពេញ 1K-9420 បើកពីត្បូងទៅជើងលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ធ្វើឱ្យភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-9239 ជិះដោយនារីម្នាក់ ពីជើងទៅត្បូង គេចមិនទាន់ជ្រុលបុក បណ្តាលឱ្យដួល មុតអំបែងកញ្ចក់ទូ មីឆាដែលបែក កំពប់អុីវ៉ាន់ លក់ បែកពងមានអស់ជាច្រើន ឆ្អាបពេញផ្លូវ ។

ក្រោយកើតហេតុ ភាគីខាងរុឺម៉កម៉ូតូលក់មីឆា ដឹងខ្លួនឯង បើកបរបញ្ច្រាសផ្លូវ ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានព្យាយាមបញ្ចុះបញ្ចូលនារីរងគ្រោះ ដោយជួយចេញថ្លៃព្យាបាលខ្លះ តែនារីរងគ្រោះមិនព្រម ព្រោះរបួសរាងកាយ ហើយខូចខាតម៉ូតូទៀត មានតែរងចាំសមត្ថកិច្ច ជួយអន្តរាគមន៍ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.