ភ្នំពេញ៖ រថយន្ដពីរគ្រឿងរងការខូចខាតក្រោយបេីកបុកគ្នា នៅផ្លូវបំបែកជាបួនចំពេលភ្លេីងស្ដុបដាច់។ហេតុកាតណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេីតាមប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនកេីតហេតុគេឃេីញបុរសម្នាក់ បេីករថយន្ដមួយគ្រឿងម៉ាក់ព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BD-0969 ធ្វេីដំណេីតាមបណ្ដោយផ្លូវណតប្រីត ក្នុងទិសដៅពីជេីងមកត្បូង លុះធ្វេីដំណេីមកដល់ស្ដុបណតប្រីតកែងជាមួយផ្លូវ២០០៤ ចំភ្លេីងស្ដុបដាច់ ក៏មានបុរសជនជាតិបរទេសម្នាក់ បេីករថយន្ដមួយគ្រឿងម៉ាកហីយ៉ាន់ដាយ ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BC-2020 ធ្វេីដំណេីក្នុងទិសដៅពីកេីតមកលិច មកបុកពេញទំហឹងបណ្ដាលឱ្យរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងសងខាង តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកេីតហេតុក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកេីតហេតុ ធ្វេីការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្ដហីយ៉ាន់ដាយ ព្រមសងថ្លៃខូចខាតទៅរថយន្ដព្រូសដេីម្បីបញ្ចប់រឿង៕

អត្ថបទ៖ ត្រយងតូច

